ព័ត៌មានចំនេះដឹងនានា​

ការបើកអាជីវកម្មកាហ្វេមួយ តើម្ចាស់អាជីវកម្មជួបផលវិបាកអ្វីខ្លះ?

⚡️មុខរបរអាជីវកម្ម មានលក្ខណៈផ្សេងៗពីគ្នា តាមចំណេះដឹង ជំនាញ បទពិសោធន៍ ជាពិសេសការចាប់យកឳកាស របស់ម្ចាស់អាជីវកម្មនីមួយៗ។ ជាក់ស្តែង ការបើកអាជីវកម្មកាហ្វេក៏ដូចគ្នា គឺតម្រូវឲ្យម្ចាស់អាជីវកម្មចាំបាច់ត្រូវចេះពីជំនាញមួយនេះឲ្យបានច្បាស់លាស់ ទើបអាចដំណើរការអាជីវកម្មមួយនេះបានដោយរលូន និងជោគជ័យនៅលើទីផ្សារ។
⚡️ជាមួយគ្នានេះដែរ អាជីវកម្មនីមួយៗ តែងតែមានផលវិបាកដូចគ្នា អាស្រ័យទៅតាមទំហំ ឬប្រភេទអាជីវកម្ម។ ចំណែកឯការបើកអាជីវកម្មកាហ្វេវិញ ក៏មិនខុសពីអាជីវកម្មផ្សេងដែរ ម្ចាស់អាជីវកម្មគ្រប់រូបតែងតែជួបនៅផលលំបាកមួយចំនួនដូចជា៖
1. គំនិតក្នុងការធ្វើទីផ្សារ៖ ក្នុងនាមជាម្ចាស់អាជីវកម្មកាហ្វេ ត្រូវរៀនឲ្យចេះ យល់អោយច្បាស់ វិភាគអោយត្រូវ ធ្វើអោយចំក្បួន យុទ្ធសាស្ត្រដែលខ្លួនបានកំណត់ ដើម្បីជាការប្រកួតប្រជែង ទៅលើ គូរប្រកួតប្រជែងផ្សេងៗ។
2. របៀប ឆុងនិង ធ្វើកាហ្វេ៖ បើអ្នកចង់ជោគជ័យលើ វិស័យហាងកាហ្វេ អ្នកត្រូវតែ រៀន និងសិក្សាស្វែងយល់ ពីបញ្ហាកាហ្វេ ឲ្យបានច្បាស់លាស់បំផុត មិនមែនធ្វើលំៗទេ។ ក្នុងនាមយើងជាម្ចាស់អាជីវកម្មកាហ្វេ គែត្រូវតែចេះបង្កើតរូបមន្ត និងធ្វើជាម៉ឺនុយថ្មីៗ សម្រាប់ទាក់ទាញអតិថិជន និងស្របទៅតាមទីផ្សារផងដែរ។
3. ភាពច្នៃប្រឌិត៖ ម្ចាស់អាជីវកម្មត្រូវចេះបង្កើតគំនិត ច្នៃប្រឌិត និងរកអ្វីដែលថ្មីៗ ជាពិសេសម៉ឺនុយភេសជ្ជៈ ដើម្បីអនុវត្តជាមួយហាងកាហ្វេរបស់យើង និងដើម្បីរក្សាអតិថិជនចាស់ៗ ព្រមទាំងទាក់ទាញអតិថិជនថ្មី។
4. ស្វែងរកដៃគូផ្គត់ផ្គង់ផលិតផលដ៏ស្មោះត្រង់៖ អាជីវកម្ម កាន់តែទាក់ទាញភ្ញៀវពីមួយថ្ងៃទៅមួយថ្ងៃ គឺអាស្រ័យទៅលើផលិតផលដែលម្ចាស់អាជីវកម្មទិញយកមកប្រើប្រាស់សម្រាប់ធ្វើជាភេសជ្ជៈឲ្យភ្ញៀវប្រចាំហាងរបស់ខ្លួន មិនថាជាផលិតផលម៉ាសុីន ឬគ្រាប់កាហ្វេនោះទេ។ ដូច្នេះ ម្ចាស់អាជីវកម្មគួរស្វែងរកដៃគូផ្គត់ផ្គង់ណា ដែលផ្តល់នូវផលិតផលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងប្រភពច្បាស់លាស់ ព្រមទាំងមានការធានាផងដែរ។
តែសូមខ្សឹបប្រាប់បន្តិចណា៎…ចង់ស្វែងរកដៃគូផ្គត់ផ្គង់ផលិតផលដែលល្អ និងម៉ាសុីនគុណភាពខ្ពស់ កុំភ្លេចតាមដានជាមួយផេក Krema ណា៎!
☎️: 069 711 999
……………………………
TikTok : @krema.asia
……………………………